Post News Media ព័ត៌មានជាតិ ខ្លាំងបាត់! ល...

ខ្លាំងបាត់! លួចឈើគេហើយ នៅគំរាមដុតផ្ទះគេចោលទៀត..

ភ្នំពេញ: ការបង្ក្រាបជាក់ស្តែងករណីក្មេងទំនើង ពីបទលួចឈើនិងគំរាមដុតផ្ទះគេ នៅថ្ងៃ សុក្រ១២កើតខែ បុស្ស ឆ្នាំរការ ព ស២៥៦១ ត្រូវនឹងថៃ្ងទី២៩.ខែ ធ្នូ.ឆ្នាំ ២០១៧ វេលាម៉ោង ៩ម៉៣០នាទីព្រីក ចំណុចក្រុម៧ ភូមិឃសង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ មានករណីលួចឈើនិងគំរាមដុតផ្ទះ។

ជនរងគ្រោះម្ចាស់ឈើឈ្មោះ ម៉ូត យឿន ភេទ ប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខ១៧៩៧ ក្រុមទី ៧ ភូមិ ឃ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ មុខរបរ លក់ដូរ។

ជនសង្ស័យឈ្មោះ សេន រ៉ យ៉ា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខ១៩៥០ក្រុម ៧ ភូមិ ឃ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

មុនពេលកើតហេតុ នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង៩និង៣០នាទី ជនរងគ្រោះបានទុកឈើនៅក្រោយផ្ទះ ឈ្មោះសេន រ៉ យ៉ា បានធ្វើសកម្មភាពលួចឈើយកមកលើថ្នល់ភ្លាមៗនោះម្ចាស់ឈើក៏ដេញឃាត់ក៏រត់គេចខ្លួន។

ក្រោយពេលកើតហេតុជនរងគ្រោះ ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងខណ្ឌប៉ុស្តិ៍បានចុះស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ឃាត់ខ្លួនជនសង្ស័យនៅចំណុចក្រុម ៧ ភូមិ ឃ សង្កាត់ច្រាំងចំរេះ២ វេលាម៉ោង៨ និង៣០យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ ២ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមនិតិវិធី៕

Loading...