Post News Media ព័ត៌មានជាតិ ឡិចស៊ីសស្លាកល...

ឡិចស៊ីសស្លាកលេខភ្នំពេញ2Q-1003 ស្រវឹងបើកលឿន ស្វាគមន៍ក្បាលនាគចែកទ្រូងផ្លូវ ស្វាងចែស..

​ភ្នំពេញ: បុរសម្នាក់ស្រវឹងបើករថយន្តឡិចស៊ីសRX300 មួយគ្រឿងក្នុងល្បឿនលឿនក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងនៅមុខក្រុមហ៊ុនម៉ាសស្តា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រឿងៗបើករថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ស្ក មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2Q-1003 បើកបរដោយបុរសម្នាក់ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តដាច់ក្រឡេផ្នែកខាងឆ្វេងរថយន្តយ៉ាងដំណំរីឯទ្រូងផ្លូវរងការខូចខាត១កង់ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់៕

Loading...