Post News Media ព័ត៌មានជាតិ បុកគេហើយរត់បា...

បុកគេហើយរត់បាត់! សាំយ៉ុងបុកម៉ូតូ បុរសម្នាក់របួសធ្ងន់​..

ភ្នំពេញ: បុរសម្នាក់បើករថយន្តសាំយ៉ុងបុកបុរសម្នាក់ជិះម៉ូតូម៉ាកនិច ចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ដួលផ្កាប់មុខនៅលើថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយរបស់មន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ លើស្ពានជ្រោយចង្វារ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះរថយន្តម៉ាកសាំយ៉ុង ពណ៌ស មួយគ្រឿងមិនចាំស្លាកលេខ បានបើកបញ្ច្រាសទិសគ្នាជាមួយម៉ូតូម៉ាកនិច ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1CQ-1767 បើកបរដោយបុរសម្នាក់អាយុប្រហែលជា៣០ឆ្នាំជាង ត្រូវបានរថយន្តបុកចំពីមុខពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់ហើយរថយន្តក៏ព្យាយាមបើករត់គេចខ្លួនបាត់ស្រមោលនៅសល់តែម៉ូតូជនរងគ្រោះរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ យកម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីស្វែងរករថយន្តនឹងយកមកធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់៕

Loading...