Post News Media ព័ត៌មានជាតិ ជិះម៉ូតូមិនប្...

ជិះម៉ូតូមិនប្រកាន់ស្តាំ ត្រូវTUNTRA ស្លាកលេខភ្នំពេញ2AF.5215 បុកស្លាប់មួយរំពេច!

​ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ លើស្ពានកកោះ ស្ថិតនៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្តបង្កម៉ាកTOYOTA TUNTRA ពាក់ស្លាកលេខ ភ្នំពេញ2AF.5215 ពណ៌ទឹកមាស អ្នកបើកបរឈ្មោះ ឃ្លាំង រតនា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្នៅ ឃុំព្នៅ ស្រុកព្រែកព្នៅ ក្រុងភ្នំពេញ បានធ្វើដំណើរពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុបានបុកម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1F.4116 ជិះពីកើតទៅលិចមិនប្រកាន់ស្តាំ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនិងកន្លែងកើតហេតុ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ពាក់អាវ ពណ៌ខ្មៅដៃវែង ស្លៀកខោគគីពណ៌ស។

ក្រោយពេលកើតហេតុ រថយន្តបង្កសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរង់ចាំការដោះស្រាយ ចំណែកសាកសពសមត្ថកិច្ចធ្វើការស្រាវជ្រាវរកបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...