ព័ត៌មានជាតិ

ជិះម៉ូតូលឿន ជ្រុលទៅរបងផ្ទះគេ ស្លាប់និងរបួសធ្ងន់២នាក់!

កណ្តាល: ​ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូFZ ១គ្រឿង ពណ៌ខ្មៅ ជិះមានគ្នា២នាក់ប្រុសស្រី ក្នុងល្បឿនលឿន លុះមកដល់ផ្លូវកោង ក៏ជ្រុលទៅជញ្ជាំងរបងផ្ទះគេពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិដើមគទី១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ៕​

មតិយោបល់