ព័ត៌មានជាតិ

ទៀតហើយករណីឃាតកម្មលើស្រ្តីម្នាក់ នៅបុរីសន្តិភាព២

​ភ្នំពេញ: មានការភ្ញាក់ផ្អើលម្តងទៀតហើយ ដោយប្រទះឃើញស្រ្តីម្នាក់ស្លាប់ក្នុងបន្ទប់ទឹក កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ស្ថិតនៅបុរីសន្តិភាព២ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ សង្ស័យប្តីក្រោយជាអ្នកវាយសម្លាប់ ដោយសារភ្លើងប្រចណ្ឌ។

នេះបើយោងតាមសម្តីបងស្រីរបស់ស្ត្រីរងគ្រោះខាងលើបានបង្ហើបឲ្យដឹងថា មុនពេលកើតហេតុពីរបីថ្ងៃមុន ប្អូនស្រីគាត់បានតេទៅប្រាប់គាត់ថាប្តីក្រោយរបស់ខ្ញុំគំរាមចាក់សម្លាប់ខ្ញុំ គាត់មិននឹកស្មានដល់សោះថា សម្តីរបស់ប្អូនស្រីគាត់ក្លាយជាការពិតបែបនេះទេ ទើបនៅពេលដែលសមត្ថកិច្ចតេទៅប្រាប់គាត់ថាប្អូនស្រីគាត់ត្រូវគេសម្លាប់ទើបគាត់សន្និដ្ឋានថាប្តីក្រោយរបស់ប្អូនស្រីគាត់ជាអ្នកសម្លាប់។

សាកសពស្រ្តីខាងលើមានឈ្មោះ ឌឹម សារ៉េត អាយុ៣១ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងបុរីសន្តិភាព២ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតភូមិថ្មី ឃុំស្វាយអន្ទារ ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្រោយពេលពិនិត្យសាកសពរួចសមត្ថកិច្ចជំនាញបានឲ្យដឹងថា សពស្ត្រីខាងលើគឺមានស្នាមជាំដោយត្រូវឃាតកវាយសម្លាប់ច្របាច់ក
ហើយសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវចាប់ឃាតក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់