ព័ត៌មានជាតិ

លួចម៉ូតូគេ​បាន១០ថ្ងៃ មានអីជាប់ខ្នោះ!..

​​តាកែវ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួច​ម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម ស៊េរីឆ្នាំ២០០២ គ្មានស្លាកលេខ បានសម្រេច។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង១២នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ញ៉ែម បន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរប ធ្វើស្រែ រស់នៅភូមិសូចាន់ខាងត្បូង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ រហូតមកដល់ថ្ងៃទីទី៣០ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួននសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងចាត់នីតិវិធីច្បាប់៕

មតិយោបល់