Post News Media ព័ត៌មានជាតិ ចាប់មិនចេះអស់...

ចាប់មិនចេះអស់! ទាំងក្មេងទាំងចាស់ ក្រុមចែកចាយគ្រឿងញៀន

ព្រះសីហនុ: កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង នៅវេលាម៉ោង ៤រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ បានចុះបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតនៅក្រុម ១៧ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ សុខ ម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ដកហូតថ្នាំញៀន ចំនួន៣កញ្ចប់ ទម្ងន់ចំនួន៤កញ្ចប់ នឹងទូរសព្ទ១គ្រឿង។ ទី២ឈ្មោះ គង់ សុភាព ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងភ្លើង វត្ថុតាងរួមមាន ម្សៅក្រាម ពណ៌សថ្លា៩កញ្ចប់តូច ១ធំ ទម្ងន់០.៤៩ក្រាម
,ទូរសព្ទ១គ្រឿង បានសហការជាមួយកម្លាំងសមត្ថកិច្ចរបស់យើងបានបន្តទៅឃាត់ខ្លួនមុខសញ្ញា២នាក់ទៀត ដែលជាអ្នកយកថ្នាំញៀនមកឲ្យដែលលមានឈ្មោះ ណែម តុលា ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ដកហូតបាថ្នាំញៀនចំនួន១កញ្ចប់ ទម្ងន់ ១.២៦ ក្រាម នឹង ម្នាក់ទៀតឈ្មោះ វង្ស ស៊ីណែត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ដកហូតទូរសព្ទ១គ្រឿង លុះដល់ម៉ោង៩និង៣០នាទីយប់ ឈ្មោះ ណែម តុលា នឹង ឈ្មោះ វង្ស ស៊ីណែត បានសហការជាមួយសមត្ថកិច្ច ដើម្បីបន្តទៅឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀតដែលមានឈ្មោះ ប្រាក់ វណ្ណ: ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ៕

Loading...