ព័ត៌មានជាតិ

ចេញពីផ្ទះចោលប្រពន្ធជិត១០ថ្ងៃ ចុងក្រោយប្រទះឃើញសព..

តាកែវ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានការប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតដោយអាក្រាតកាយ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចរណេលទឹកបឹង ភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។

សពជនរងគ្រោះមានឈ្មោះ អ៉ិន សារិទិ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងឃុំពេជ្រសា ស្រុកកោះអណ្តែត ខេត្តតាកែវ ជាមនុស្សញៀនស្រា វង្វេងចេញពីផ្ទះចោលប្រពន្ធតាំងពីថ្ងៃទី២២ធ្នូ ឆ្នាំ២០១៧មកម៉្លេះ រហូតដល់ថ្ងៃកើតហេតុ ក៏ប្រទះឃើញសពអណ្តែតទឹកទាំងសភាពអក្រាតកាយតែម្តង។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងកោសល្យវិច័យ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់