Post News Media ព័ត៌មានជាតិ ស្ទាវៗ ជិះម៉ូ...

ស្ទាវៗ ជិះម៉ូតូលក់គ្រឿងញៀនម្តងជិត៤០កញ្ចប់ អ៉ីចឹងហ្មង!..

បាត់ដំបង: ជនសង្ស័យជាក្មេងស្ទាវចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ជុង កាន ភេទប្រុស អាយុ៣១ឆ្នាំ ,ទី២ឈ្មោះ ឈួន សុភា ភេទប្រុស អាយុ១៨ឆ្នាំ និងជនសង្ស័យទី៣ឈ្មោះ សៀង ស៊ីញ ភេទប្រុស អាយុ១៩ឆ្នាំ។ អ្នកទាំង៣ ស្នាក់នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

ដកហូតបាន គ្រឿងញៀន (ម៉ាទឹកកក)ចំនួន ៣៧ កញ្ចប់ ទម្ងន់ ២៦,៧៨ ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ គ្រឿង ,ទូរសព្ទដៃចំនួន២ គ្រឿង និងម៉ូតូចំនួន៣ គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់បន្តទៀត៕

Loading...