Post News Media ព័ត៌មានជាតិ ថ្ងៃឆ្លងឆ្នាំ...

ថ្ងៃឆ្លងឆ្នាំ! រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នានៅក្រុងព្រះសីហនុ!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត៤គ្រឿង បានបុកបន្តកន្ទុយគ្នា​បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ករណីនេះកើតឡើងនៅម៉ោង១១ថ្ងៃត្រង់ ទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ក្នុង​ភូមិ​ស្មាច់ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

ក្រោយកើតហេតុ ភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នានៅនឹងកន្លែងផងដែរ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ៕

Loading...