Post News Media ព័ត៌មានជាតិ នៅក្មេងណាស់! ...

នៅក្មេងណាស់! ​ចាប់រំលោភប្អូនស្រីជីទួតមួយរហូតបានសម្រេច ចុងក្រោយ…

​ត្បូងឃ្មុំ: លោកអធិការរងស្រុកមេមុត ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post News ថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជាំក្រវៀន បានទទួលពាក្យបណ្តឹងពីឈ្មោះ ខែន សន ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវ: នៅចំណុចចំការកៅស៊ូខាងលិច ក្នុងភូមិឃុំកើតហេតុ។

ជនសង្ស័យមានឈ្មោះ ដ.ស.គ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីឈ្មោះ ទ.ស.ណ ភេទស្រី អាយុ១១ឆ្នាំ រស់នៅជាមួយគ្នា(ជាបងប្អូនជីទួតមួយ)រហូតបានសម្រេច។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជាំក្រវៀន សហការជាមួយកម្លាំងជំនាញផ្នែកយុត្តិធម៌ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងចុះប្រតិបត្តិការជាបន្តបន្ទាប់តាមរកចាប់ខ្លួនជនសង្ស័យ។
ករណីនេះ កម្លាំងនិងកម្លាំងជំនាញផ្នែកយុត្តិធម៌ កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Loading...