ព័ត៌មានជាតិ

អ្នកក្រុងកំពង់ចាម! ស្អែកព្រឹកទើបមានភ្លើងវិញ

កំពង់ចាម: អគ្គិសនីកំពង់ចាម មានកិត្តិយសសូមជម្រាបជូនថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៦និង១៥នាទី ដោយមានករណីឆេះខ្សែកាប្លិ៍អ៊ីនធើណែត នៅប៉ុស្តិ៍P១២ បង្គោល២២៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ជាហេតុបណ្តាលធ្វើឲ្យឆេះដល់ខ្សែភ្លើងអតិថិជន៩នាក់ បណ្តាលឲ្យដាច់ចរន្តអគ្គិសនី ហើយតាមលក្ខណ:បច្ចេកទេសក្រុមការងារពុំអាចជួសជុលជូនបាន ដូច្នេះក្រុមការងាររង់ចាំជួសជុលនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៨៕

មតិយោបល់