Post News Media ព័ត៌មានជាតិ ជួប ស្នេហ៍ ជិ...

ជួប ស្នេហ៍ ជិះម៉ូតូបុករម៉កពីក្រោយស្លាប់ និង២នាក់ទៀតរបួសស្រាល!

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូបានបុកពីក្រោយរម៉កពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរបួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៨១-៨២ ភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូម៉ាកសេ១២៥ ពាក់ស្លាកលេខ កំពង់ធំ 1N-2507 បើកបរដោយឈ្មោះ ជួប ស្នេហ៍ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកពីត្បូងទៅជើង បានបុកម៉ូតូរម៉កពីក្រោយបើកស្របទិសគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរបួសស្រាល ហើយក្រោយពីកើតហេតុ រម៉កខាងលើបានបើកគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...