Post News Media ព័ត៌មានជាតិ ជនជាតិចិនស្រវ...

ជនជាតិចិនស្រវឹងស្រា បើករថយន្តឡិចស៊ីស570 បុកម៉ូតូ របួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសជាជនជាតិចិនម្នាក់ ស្រវឹងស្រាបើករថយន្តយ៉ាងលឿន ដល់ស្តុបមិនបង្អង់ ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់រងបួសធ្ងន់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅស្តុបសន្ធម៉ុក ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8088 តាមបណ្តោយផ្លូវលេខ១២៨ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើត បានឆ្លងផ្លូវម៉ៅសេទុង ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1BF-1380 ជិះដោយបុរសម្នាក់ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យជនរងគ្រោះដួលបោកនិងថ្មល់ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះក្លីនីកពន្លឺ ដឹកយកទៅសង្គ្រោះ ភ្លាមៗ ចំណែករថយន្តបង្ក​ត្រូវបានប្រជាពលរដ្ឋឃាត់បានទាំងរថយន្ត និងតៃកុងនៅនិងកន្លែងកើតហេតុផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុខនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...