Post News Media ព័ត៌មានជាតិ ខឹងជេរប្រពន្ធ...

ខឹងជេរប្រពន្ធ ទាយកាំបិតកាប់ដៃរបួសធ្ងន់ រួចគេចខ្លួន

កណ្តាល: អំពើហិង្សារវាងបងប្អូនជីដូនមួយ បានកើតឡើង បណ្តាលឲ្យរបួសជិតដាច់ដៃ ខណ:ដែលជនល្មើសខឹងជនរងគ្រោះជេរប្រមាថប្រពន្ធរបស់ខ្លួន។

ហេតុការណ៍នេះនៅថ្ងៃអាទិត្យ១៤កើត ខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២និង១៥នាទីនៅចំណុចភូមិស្រែអំពិលឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

នគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភៀច ស៊ីណាត ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ
មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្ដាលមានរបួសស្នាម១កន្លែងចំបាតដៃ ឆ្វេង មានប្រវែង ១៤ស.ម ដេរចំនួន ៣៥ថ្នេរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តកណ្ដាល ហើយជនរងគ្រោះមានសតិមិនល្អ( ជនវិកលចរិក) ។ ជនសង្ស័យមានឈ្មោះ ណេង-ពេច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់មានទីលំនៅ ភូមិស្រែអំពិល-ឃុំឈើទាល-ស្រុកកៀនស្វាយខេត្តកណ្ដាល( រត់គេចខ្លួន)។

នគរបាលបញ្ជាក់ថា នៅថ្ងៃខែឆ្នាំនិងពេលម៉ោងកើតហេតុខាងលើ ជនរងគ្រោះជាជនវិកលចរិកបានអង្គុយលើគ្រែដេកខាងមុខផ្ទះរបស់ខ្លួន ហើយស្រែកជេរឈ្មោះ ផន ស្រីនាង ភេទស្រីអាយុ ២៤ ឆ្នាំ មុខបរកសិករ ត្រូវជាប្រពន្ធជនសង្ស័យ ស្របគ្នានោះជនសង្ស័យខឹងបានយកកាំបិតដើរចេញពីផ្ទះរបស់ខ្លួនទៅកាប់ជនរងគ្រោះដែលកំពង់អង្គុយលើគ្រែ ដេកមុខផ្ទះ១កាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ដូចបានរាបរាប់ខាងលើ ហើយបានរត់គេចខ្លួនរួចយកវត្តុតាងទៅជាមួយផង។

សូមបញ្ជាក់ថា ជនរងគ្រោះនិងជនសង្ស័យត្រូវជាបងប្អូនជីដូនមួយគ្នាហើយផ្ទះនៅជាប់គ្នា ។

ករណីនេះប៉ុស្តិ៍នគរបាលរដ្នបាលឈើទាលបានទទួលពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះនៅម៉ោង ៧.៣០នាទីព្រឹកថ្ងៃទី៣១.១២.២០១៧ ហើយកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី៕

Loading...