Post News Media ព័ត៌មានជាតិ សាំយ៉ុងពន្លះម...

សាំយ៉ុងពន្លះម៉ូតូវីវ៉ា ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។
ហេតុការណ៍កើតឡើងវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៥១-២៥២ ចំណុចក្រុម២៩ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

រថយន្តម៉ាក សាំយ៉ុង ធុនដឹកអ្នកដំណើរតូច ពាក់ស្លាកលេខ ភ្នំពេញ2G-6212 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ (បើកគេចខ្លួន) ធ្វើដំណើរពី ទិស ភ្នំពេញទៅបាត់ដំបង មកដល់ចំណុចកើតហេតុ ខាងលើ បានបុកម៉ូតូ មួយគ្រឿង ម៉ាកស៊ុយសូគីវីវ៉ា ធុនសេ១១០ ពាក់ស្លាកលេខ កណ្តាល1C-2168 អ្នកបើកបរ ឈ្មោះ ចាន់ រម្យ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិទួលព្រុំ១ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជិះគ្នា២នាក់ ធ្វើដំណើរច្រាសទិសគ្នា បណ្ដាលស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...