ព័ត៌មានជាតិ

នៅក្មេងណាស់ មិនគួរអ៉ីចឹងសោះ!

ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលាម៉ោង៦និង៣៥នាទី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកទូរសព្ទដៃ) នៅចំណុចតាមបណ្តោយផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ អ៊ួង ខ្ចៅ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងសង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន) និងទី២ឈ្មោះ ឈ.ដ.វ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់កាកាប ខណ្ឌធិ៍សែនជ័យ(មានសារធាតុញៀន) ។ ចណែកជនរងគ្រោះឈ្មោះ ឡុង សុដានី ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត។

ដកហូតបានទូរសព្ទដៃចំនួន១គ្រឿង ម៉ាកអាយហ្វូន (ប្រគល់ឲ្យម្ចាស់វិញ) និងម៉ូតូចំនួន១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1AM-0115 (របស់ជនសង្ស័យ)។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនតាមផ្លូវ៩៨៦ សង្កាត់ភ្នំពេញថ្មី លុះដល់ចំណុចកើត ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា មកជិតជនរងគ្រោះរួចធ្វើសកម្មភាពឆក់យកទូរសព្ទដៃពីជនរងគ្រោះ តែត្រូវជនរងគ្រោះស្រែកថាចោរៗ ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃើញបានធ្វើការដេញតាមឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង៕

មតិយោបល់