ព័ត៌មានជាតិ

ក្មេងទំនើង២ក្រុម ផ្ទុះក្បាច់គុណដាក់គ្នា​ផ្អើលស្រុកថ្មគោល!

បាត់ដំបង: ជសង្ស័យចំនួន២ក្រុម មានគ្នាចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចធ្វើការដេញបង្ក្រាបនិងឃាត់ខ្លួនបាន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៥ ភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យទី១-ខុន តុងហាន់ អាយុ២០ឆ្នាំ, ទី២ឈ្មោះ ម.ស.ផ.ណ ភេទប្រុស អាយុ១៧ឆ្នាំ, ទី៣ឈ្មោះ ឈ.វ.ឈ ភេទប្រុស អាយុ១៥ឆ្នាំ , ទី៤ឈ្មោះ អ.ថ ភេទប្រុស អាយុ១៤ឆ្នាំ, ទី៥ ឈ្មោះ យ.ស.ផ ភេទប្រុស អាយុ១៧ឆ្នាំ , ទី៦ឈ្មោះ គ.វ ភេទប្រុស អាយុ១៥ឆ្នាំ ,ទី៧ឈ្មោះ លឿន សានុ ភេទប្រុស អាយុ២០ឆ្នាំ និងជនសង្ស័យទី៨ឈ្មោះ ឌ.ប ភេទប្រុស អាយុ១៥ឆ្នាំ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន ៤គ្រឿង និងពូថៅចំនួន១ផងដែរ ហើយត្រូវសមត្ថកិច្ចធ្វើការអប់រំ ជាលាយលក្ខណ៍អក្សរប្រគល់ឲ្យអាណាព្យាបាលមកទទួលយកទៅវិញផងដែរ៕

មតិយោបល់