ព័ត៌មានជាតិ

ផ្អើលទាំងព្រឹកហ្មង! អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅព្រៃវែង

ព្រៃវែង: លោកអធិការស្រុកពារាំង បានប្រាប់ Post News ថា មានករណីអគ្គិភ័យឆេះផ្ទះឈើប្រក់ក្បឿង ទំហំ ៨ x១១ ម៉ែត្រ បណ្ដាលឲ្យរងការខូចខាត ដែលហេតុការណ៍នេះ កើតទ្បើងនៅម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅព្រៃស្នៀតជើង ជុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដោយសារអុជធូកសែនកុងម៉ា ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅអន្តរាគមន៍ ជាមួយរថយន្តពន្លត់អគ្គិភ័យអស់ចំនួន១ គ្រឿង សរុបការខូចខាតជាទឹកប្រាក់អស់ ១០ លានរៀល៕

មតិយោបល់