Post News Media ព័ត៌មានជាតិ អីយ៉ាស់! លួចម...

អីយ៉ាស់! លួចម៉ូតូZoomer-X មានទាំងកាំភ្លើង និងថ្នាំញៀន១១កញ្ចប់ !

ភ្នំពេញ: ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូZoomer -X ចំនួន១គ្រឿង បានសម្រេច ហើយយកម៉ូតូរបស់ជនរងគ្រោះទៅប្តូរយកកាំភ្លើងខ្លី១ដើមម៉ាកRolo។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ ខណ:ពេលដែលពួកគេសម្ងំជក់ថ្នាំញៀននៅចំណុចខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើ ទី១មានឈ្មោះ អ៊ូ រដ្ឋា អាយុ៣០ឆ្នាំ មុខរបរជាងដែក , ជនសង្ស័យទី២ មាន ឈ្មោះ ញ៉ែម ផល្លា អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ និងជនសង្ស័យទី៣ មានឈ្មោះ ណៃ ចាន់ថន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិច្បាប់៕

Loading...