ព័ត៌មានជាតិ

ខ្លាំងបាត់! យុវជនម្នាក់បែកថ្នាំ ដុតផ្ទះគេចោលគ្មានសល់…

បាត់ដំបង: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមាន​​បុរសម្នាក់​បែក​ថ្នាំ ​យក​ភ្លើងមក​ដុត​​​​ផ្ទះ១ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី​ទំហំ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ បណ្តាលឲ្យឆេះ​​អស់​ស្ទើរទាំងស្រុង​​និង​ឆេះ​អស់​សម្ភារ:​ក្នុងផ្ទះ​ទាំងអស់​។
​ហេតុការណ៍​នេះ​កើតឡើង​​​កាលពី​​រសៀល​ថ្ងៃទី​៣០ ​ខែធ្នូ ​ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​កន្ទួត ​ឃុំ​សំឡូត​ ស្រុក​សំឡូត ខេត្តបាត់ដំបង​។ ​

ករណីនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនបង្ក​ រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
​​

មតិយោបល់