Post News Media ព័ត៌មានជាតិ រថយន្តCanter​...

រថយន្តCanter​បុកម៉ូតូZoomer-X របួសធ្ងន់ស្រាល៣នាក់!

​តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ៤០-៤១ ត្រង់ចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

រថយន្តម៉ាក Canter ពណ៌ខៀវ គ្មានស្លាកលេខ បើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)ក្នុងទិសដៅពីត្បូងឆ្លងកាត់កន្លងផ្លូវទៅលិច​បានបុកជាមួយម៉ូតូ Zoomer-X ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FZ-0387 ក្នុងទិសដៅបញ្ច្រាសគ្នា ជិះដោយឈ្មោះ ខាន់ សឿន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រខ្មែរ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ នឹម សាទីន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រខ្មែរ ឃុំសូគី ស្រុកបាទី ខេត្តតាកែវ(របួសស្រាល) និងឈ្មោះ យ៉ាក ថុនា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិរវា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(របួសស្រាល)។ ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកបាទី។

ករណីខាងលើនេះ សមត្ថកិច្ចបាននាំយកមធ្យបាយទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី៕

Loading...