ព័ត៌មានជាតិ

អីយ៉ាស់! និស្សិតសាលាភូមិន្ទនិតិសាស្រ្តម្នាក់ ខ្ចីលុយគេមិនបាន ស្ទុះទៅឱបកូនក្រមុំគេហើយ វាយទាំងម៉ែឪគេនិងសមត្ថកិច្ចទៀត!

ភ្នំពេញ: បុរស២នាក់បើករថយន្តមួយគ្រឿង ស្រវឹងជោកជាំ ហើយបានមកខ្ចីលុយឈ្មោះ អៀម សារឿង ជាកូនជាងម៉ៅការសាងសង់ ក្នុងតម្លៃ៥០ដុល្លារមកផឹកបន្ត តែគាត់និយាយថាអត់មានលុយទេ ស្រាប់តែបុរសម្នាក់ទៀតចេញពីក្នុងរថយន្តមកស្រែកថាគ្រាន់លុយ៥០ដុល្លារសោះក៏គ្មានដែរ! រួចក៏ស្ទុះទៅឱបកូនក្រមុំរបស់គាត់ ហើយឪពុកជនរងគ្រោះក៏ស្ទុះទៅទាញកូនចេញ ត្រូវជនបង្កវាយ១ដៃចំមុខ ហើយសម្ថកិច្ចទៅឃាត់ ក៏វាយទាំងសមត្ថកិច្ចបន្ថែមទៀត ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីម្ដាយជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ ស្រវឹងស្រាជោកជាំបានបើករថយន្តមួយគ្រឿងម៉ាក Scion ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-3119 បើកពីផ្លូវជាតិលេខ១ ចេញផឹកស៊ីមួយកន្លែងនៅកៀនស្វាយ ទើបត្រឡប់មកក្រុងភ្នំពេញវិញ ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏បានឈប់រថយន្តហើយបុរសម្នាក់បានធ្លាប់ស្គាល់មេជាងម៉ៅការសំណង់នោះ ក៏ខ្ចីលុយចំនួន៥០ដុល្លារ យកផឹកបន្ត តែប្រពន្ធបានឆ្លើយតបទៅវិញថា គ្មានលុយទេ ស្រាប់តែបុរសម្នាក់ទៀតចុះពីរថយន្តមកស្រែកថាគ្រាន់លុយ៥០ដុល្លារក៏គ្មានដែរ ហើយក្រឡេកឃើញកូនក្រមុំគាត់កំពុងតែអង្គុយ ក៏ស្ទុះឱបកូនក្រមុំ តែត្រូវបុរសជាឪពុកស្ទុះមកទាញចេញ ហើយជនល្មើសក៏បានវាយឪពុកជនរងគ្រោះហើយវាយទាំងសមត្ថកិច្ចទៀត ផ្អើលសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនបង្កនិងជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ចាក់អង្រែលើឲ្យសមត្ថកិច្ចជួយអន្តរាគមន៍និងធ្វើកំណត់ហេតុកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាចាត់ការតាមផ្លូវច្បាប់៕

//youtu.be/2DXifMtXJTc

មតិយោបល់