ព័ត៌មានជាតិ

ចេញពីប្រគុំតន្ត្រីវិញ ស្រាប់តែជួបរឿងចឹងហ្មង!..

ភ្នំពេញ: បុរសដែលជាជនជាតិចិន២នាក់ ស្រវឹងស្រាបើករថយន្តបម្រុងឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តក្រុមតន្ត្រីស្រុកស្រែបុកចំពាក់កណ្តាល បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់នឹងស្រាលម្នាក់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣៥នាទីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្ក ពណ៌ស ស្លាកលេខភ្នំពេញ3B-6379 ដឹកសម្ភារ:ឆាកតន្ត្រីស្រុកស្រែ បើកបរក្នុងទិសដៅ ពីលិចទៅកើតយ៉ាងលឿន ចំណែករថយន្តរងគ្រោះវិញ ជារថយន្តពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2I-9041 បើកបរដោយបុរសជនជាតិចិន២នាក់ បើកឆ្លងផ្លូវពីជើងទៅត្បូង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តរងគ្រោះបើកដោយ ជនជាតិចិន២ នាក់ បើកក្នុងស្ថានភាពស្រវឹងដែលទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុរថយន្តរងគ្រោះខាងលើបានបើកឆ្លងផ្លូវជើងទៅត្បូង ស្របពេលនោះស្រាប់តែមានរថយន្តដឹកសម្ភារ:ឆាកតន្ត្រីស្រុកស្រែ បើកពីលិចទៅកើតយ៉ាងលឿន ហើយបានបុករថយន្តរងគ្រោះពេញទំហឹងបណ្ដាលឲ្យរថយន្តរងគ្រោះខូចខាតស្ទើរទាំងស្រុងធ្វើឲ្យអ្នកជិះក្នុងរថយន្តរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ភ្លាមៗនោះដែរជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះឯកជនដឹកទៅសង្គ្រោះភ្លាមៗផងដែរ ។ ចំណែករថយន្តបង្កបានបើករត់គេចដល់ចំណុចស្តុបទួលពង្រ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បាន ។

ប្រភពដដែលបានបន្តទៀតថា រថយន្តបង្កខាងលើជារថយន្តក្រុមតន្ត្រីស្រុកស្រែទើបមកពីប្រគុំតន្ត្រីនៅកំពង់សោម ដោយមានរថយន្តចំនួន៣គ្រឿងសម្រាប់ដឹកសម្ភារតន្ត្រីស្រុកស្រែ បន្ទាប់ពីឃាត់រថយន្តបង្កខាងលើ ម្ចាស់រថយន្តខាងលើបានសុំអនុញ្ញាតិជំនាញផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ឲ្យសុំរឿងសម្ភារតន្ត្រីករខាងលើសាង ដាក់រថយន្តផ្សេងទៀត ។

ក្រោយពេលកើតហេតុ បន្ទាប់ពីជនរងគ្រោះទៅមន្ទីរពេទ្យហើយ ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យមើលលក្ខណ:ចរាចរណ៍ខាងលើមានសភាពធ្ងន់ធ្ងរពេកខាងជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានប្រគល់ឲ្យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វើការវាស់វែងនឹងយកទៅរក្សាទុក រង់ចាំការដោះស្រាយថ្ងៃក្រោយ៕

មតិយោបល់