ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបុកម៉ូតូហុងដា ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល២នាក់!

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល២នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅស្ថិតលើផ្លូវ ៣១២ ស្ថិតនៅក្នុងភូមិក្រូច ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-2494 អ្នកបើកបរគេចខ្លួនបាត់ បើកបរក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ បានកៀរម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1L-1563 ជិះដោយឈ្មោះ ហួន ហុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិពញាលៀង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង(ស្លាប់) និងអ្នករួមដំណើរឈ្មោះ ប៊ុន លឹម ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (រងរបួសធ្ងន់) និងឈ្មោះ ប៊ុន កូលាប ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (រងរបួសស្រាល)។

បច្ចុប្បន្ន សាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ហើយជនរងគ្រោះបញ្ជូនទៅពេទ្យខេត្តស្វាយរៀង។ចំណែក រថយន្តនិងម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍អង្គររាជ្យ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់