ព័ត៌មានជាតិ

អាងអី បើករត់! ជនពិការម្នាក់ស្លាប់យ៉ាងរន្ធត់!…

ក្រចេះ: លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានប្រាប់ Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានឡើង ដោយមានរថយន្តមួយគ្រឿងបុកម៉ូតូសង់ បណ្តាលឲ្យជនពិការម្នាក់ ស្លាប់យ៉ាងរន្ធត់បំផុត។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

សពជនរងគ្រោះខាងលើនេះ មិនទាន់បានស្គាល់ពីអត្តសញ្ញាណនោះទេ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ៕

មតិយោបល់