ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់ស្រាល៣នាក់!..

ប៉ៃលិន: កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃអង្គារ១រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន២នាក់ និងស្រាលម្នាក់ នៅចំណុច បន្ទាយ ទាហាន ៥០៤ ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនបង្កឈ្មោះ គី សុភី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅស្រុកដងទុង ខេត្តកំពត រងរបួសស្រាល បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-2221 និងអ្នករួមដំណើរឈ្មោះ យន រឿង ភេទស្រី អាយុ៧៨ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា រងរបួសធ្ងន់។ ចំណែកជនរងគ្រោះឈ្មោះ ផាន សុឃឿន ភេទប្រុស អាយុ ២៦ឆ្នាំ របួសធ្ងន់ រស់នៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក ហុងដា ឌ្រីម ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1B-2593 ។ ហេតុការណ៍នេះបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរងចាំការដោះស្រាយ ៕

មតិយោបល់