Post News Media ព័ត៌មានជាតិ ជើងខ្លាំងខាងក...

ជើងខ្លាំងខាងកាច់កញ្ចក់រថយន្ត ចាប់បានទៀតហើយ

ភ្នំពេញ: កាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម បន្ទាប់ពីបានលួចកញ្ចក់រថយន្ត នៅបរិវេនមន្ទីរពេទ្យរុស្សី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ វ៉ា ចាន់ទ្បេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅផ្ទះលេខ១១ ផ្លូវ១៦៧ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងដោះស្រាយបន្តតាមផ្លូវច្បាប់៕

Loading...