ព័ត៌មានជាតិ

MSXជិះលឿន! ជ្រុលទៅបុករថយន្តFUSOកិនពីលើ បញ្ចប់ត្រឹម១២០ដុល្លារ!

​ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តពីចំហៀងពេញទំហឹង រងការខូចខាតយ៉ាងដំណំ ខណ:ដែលរថយន្តបើកឆ្លងផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចកែងបត់ចូលរោងចក្រQMI តាមបណ្តោយផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកMitsubishi FUSO ពណ៌ស ឆ្នូតខៀវ ពាក់ស្លាកលេខព្រៃវែង 3A 0226 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុក៏បានឆ្លងផ្លូវបេតុងមួយខ្សែទៀត បំណងបត់ស្តាំ ភ្លាមនោះស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកMSX ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1DQ 7878 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តពីចំហៀងពេញទំហឹងធ្វើឲ្យរថយន្តកិនម៉ូតូជាប់ក្រោមកង់រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានមនុស្សរងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលដោយភាគីខាងរថយន្តចេញថ្លៃខូចខាតចំនួន១២០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់