ព័ត៌មានជាតិ

រថយន្តរ៉េហ្វ័រ ពន្លះម៉ូតូSL បញ្ចប់ត្រឹមសំណង១០០ដុល្លារ..

ភ្នំពេញ: រថយន្តម៉ាករ៉េហ្វ័រ មួយគ្រឿងបើកបរដោយបុរសម្នាក់ បើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន បុកម៉ូតូធំម៉ាកSLរងរបួសស្រាល បញ្ចប់ត្រឹមសំសង១០០ដុល្លារ។

ហេតុការណ៍គ្រោះចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ទី២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសាលាខណ្ឌឫស្សីកែវ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

រថយន្តបង្កម៉ាករ៉េហ្វ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-3435 បើកបរដោយឈ្មោះ ម៉េង លន់ស្រី ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅម្តុំកន្លែងកើតហេតុ។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ទូច ឡែន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិមិត្តភាព សង្កាត់ឫស្សីកែវ រងរបួសស្រាល ជិះម៉ូតូម៉ាកSL ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-0003។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុបានសុីញ៉ូអែបខាងឆ្វេងដៃរីឯម៉ូតូរងគ្រោះធ្វើដំណើបញ្ច្រាសទិសដៅគ្នាស្រាប់តែរថយន្តបង្កបានជ្រុលចង្កូតទៅបុកចំចំហៀងម៉ូតូ បណ្តាលឲ្យដួលរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តម៉ូតូដាក់អែបខាង ហើយភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្តបង្កជួយចេញថ្លៃព្យាបាលចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់