Post News Media ព័ត៌មានជាតិ ស្ទាក់កាប់គេស...

ស្ទាក់កាប់គេស្លាប់ ពេលយប់ឆ្លងឆ្នាំ ព្រឹកឡើងជាប់ខ្នោះ!

ត្បូងឃ្មុំ: លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងខេត្តត្បូងឃ្មុំ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News ថា កម្លាំងសមត្ថកកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស ដោយមរណ:ភាពជនរងគ្រោះ នៅចំណុចមុខផ្ទះឈ្មោះ ថុន ភេទប្រុស ស្ថិតនៅភូមិជាចធំ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃច័ន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ វេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

ជនរងគ្រោះមានឈ្មោះ ធន់ សុធា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ខណ:ដែលជនរងគ្រោះកំពុងជិះម៉ូតូទៅផ្ទះ ក៏ត្រូវក្រុមជនសង្ស័យស្ទាក់វាយ បណ្តាលឲ្យស្លាប់និងរបួសម្នាក់តែម្តង៕

Loading...