ព័ត៌មានជាតិ

កូរ៉ូឡាបុកហ៊ីយ៉ាន់ដាយ ក្រឡាប់ធ្លាក់ផ្លូវ!..

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តកូរ៉ូឡានិងរថយន្តហ៊ីយ៉ាន់ដាយ បណ្តាលឲ្យរថយន្តហ៊ីយ៉ាន់ដាយក្រឡាប់រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៣១ ចន្លោះគីឡូម៉ែត្រលេខ៤-៥ ស្ថិតក្នុងភូមិស្លែងកោង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

មុនពេលកើតហេតុ រថយន្តកូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប2B-1302 អ្នកបើកបរគេខ្លួន ដែលបើកបរពីត្បូង លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ តាកែវ3A-2601 បើកបរដោយឈ្មោះ ទេព សម្បត្តិ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិក្រញូង ឃុំពោធិ៍អង្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីជើង ក្នុងទិសដៅបញ្រ្ចាសគ្នា។

ចំពោះករណីនេះ សមត្ថកិច្ចនាំយកមធ្យោបាយទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីឲ្យកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវីធីច្បាប់៕

មតិយោបល់