Post News Media ព័ត៌មានជាតិ ព្រុស ស្លាកលេ...

ព្រុស ស្លាកលេខ ភ្នំពេញ 2AG-8001 ស្រវឹងបុករថយន្ត១គ្រឿងទៀត លាន់ដូចរន្ទះ!

ភ្នំពេញ: បុរសម្នាក់បើករថយន្តព្រុសក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹងផងនោះ ខណ:មកដល់ចំណុចផ្លូវបំបែកជាបួន មិនបន្ថយល្បឿន ក៏ជ្រុលបុករថយន្តម៉ាក AToz បណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ តាមបណ្តោយផ្លូវលេខ១៩៣ កែងផ្លូវ៣៤៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ហើយរថយន្តបង្កបានព្យាយាមបើកគេចខ្លួនរហូតដល់ក្រោយសុវណ្ណាក៏ត្រូវសមត្ថកិច្ចដេញឃាត់បាន។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Atoz ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AG-8079 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៣ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-8001 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៤៨ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ក៏ជ្រុលបុករថយន្តម៉ាកAToz ចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរងកាខូចខាតទាំងសងខាង និងធ្វើឲ្យនារីម្នាក់ជិះនៅក្នុងរថយន្តAtoz រងរបួសបែកក្បាលដោយបោកជាមួយកញ្ចក់រថយន្ត ហើយបន្ទាប់ពីរថយន្តបង្កគ្រោះថ្នាក់រួចហើយនោះ បានព្យាយាមបើករថយន្តគេចខ្លួនរហូតទៅដល់ផ្លូវ១៩៩ ក្រោយផ្សារសុវណ្ណា ក៏ត្រូវសមត្ថកិច្ចឃាត់ជាប់តែម្តង។

ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយភាគីខាងម្ចាស់រថយន្តបង្កចេញថ្លៃខូចខាតទៅលើម្ចាស់រថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Loading...