ព័ត៌មានជាតិ

បញ្ជូនបុរសចិនតៃវ៉ាន់ម្នាក់ និងគ្រឿងញៀន ជាង៤គីឡូក្រាម ទៅតុលាការ

ភ្នំពេញ: សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨
នេះ បានបញ្ជូនបុរសជនជាតិតៃវ៉ាន់ម្នាក់ ជាមួយគ្រឿងញៀនសរុប ជាង ៤គីឡូក្រាម ទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។

យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ TSAI JAN KO ភេទប្រុស អាយុ ៥៨ឆ្នាំ។

សមត្ថកិច្ចបន្ដថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ២០ ផ្លូវ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួនសមត្ថកិច្ចដកហូត បានវត្ថុតាងរួមមាន៖
-ម្ស៉ៅក្រាមព័ណ៌សថ្លា ទម្ងន់ ៣៦៧.៣៤ក្រាម
-ថ្នាំគ្រាប់ព័ណ៌ត្នោត ទម្ងន់ ៣៥៨១.៧០ក្រាម
-និងថ្នាំគ្រាប់ WY ទម្ងន់ ១២១.០៥ក្រាម៕

មតិយោបល់