Post News Media ព័ត៌មានជាតិ កម្មករក្រុមហ៊...

កម្មករក្រុមហ៊ុនលឹមហេងគ្រុបម្នាក់ ខ្យល់គដេកស្លាប់!..

បន្ទាយមានជ័យ: លោកវរសេនីយ៍ត្រី ឃុល ភិន អធិការរងស្រុកបន្ទាយអំពិល ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅថ្ងៃពុធ ២រោជ ខែបុស្ស ឆ្នាំរកា នព្វស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា គ.ស ២០១៨ វេលាម៉ោង៣និង១០នាទីទៀបភ្លឺ មានករណីបុរសម្នាក់ដេកស្លាប់ នៅ
ភូមិជប់គគីខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ សិត ដួង ភេទប្រុស អាយុ៣០ឆ្នាំ ស្រុកកំណើត ភូមិត្រពាំស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
បច្ចុប្បន្នស្នាក់នៅភូមិជប់ខាលិច ឃុំអំពិល មុខរប កម្មករក្រុមហ៊ុនលឹមហេងគ្រុប។

តាមការពិនិត្យលើសាកសពពុំមានស្លាកស្មាមអ្វីគួរឲ្យសង្ស័យនោះទេ តាមការបំភ្លឺរបស់ប្រពន្ធរងគ្រោះពិតជាបានកើតខ្យល់គដេកស្លាប់ពិតប្រាកដមែន៕

Loading...