ព័ត៌មានជាតិ

ជីដូនភ្លេចខ្លួន ចៅលង់ទឹកស្លាប់!..

កំពង់ធំ: លោកអធិការរងស្រុកបារាយណ៍ ទទួលផ្នែកសេនាធិការ បានប្រាប់Post Newsថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានក្មេងប្រុសម្នាក់ បានរអិលជើងលង់ទឹកស្រះស្លាប់ កាលពីវេលាម៉ោង១០និង១០នាទី ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិគុហ៍បារែង ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មុនពេលកើតហេតុ ឪពុកម្តាយក្មេងប្រុសរងគ្រោះបានទុកកូនឲ្យនៅជាមួយម្តាយដែលជាជីដូន ចំណែកខ្លួនបានចេញទៅធ្វើការអស់ លុះដល់ម៉ោងកើតហេតុ គេបានឃើញក្មេងប្រុសរងគ្រោះឈ្មោះ ពន វណ្ណា អាយុ៤ឆ្នាំ រួមនឹងក្មេងៗក្នុងភូមិប្រមាណ៤នាក់ទៀត បានបបួលគ្នាដើរលេងនៅម្តុំមាត់ស្រះកើតហេតុខាងលើ ខណ:នោះស្រាប់តែក្មេងប្រុសរងគ្រោះ រអិលជើងធ្លាក់ចូលទៅក្នុងស្រះទឹក ទើបក្មេងៗទាំងនោះប្រញាប់រត់មកប្រាប់អ្នកភូមិ ឲ្យជួយ តែទម្រាំជួយបានជនរងគ្រោះស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នសពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់