Post News Media ព័ត៌មានជាតិ ស្រវឹងទាស់ពាក...

ស្រវឹងទាស់ពាក្យសម្តី! លែងគិតក្មួយពូ ដាក់មួយអង្រែ​បែកក្បាល..

​រតនគិរី: លោកអធិការរងស្រុកបរកែវ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីហិង្សាមួយបានកើតឡើង នៅវេលាម៉ោង៧ និង៩នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅភូមិកក់ ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។
ជនសង្ស័យមានឈ្មោះ សេវ ទើយ ភេទប្រុស អាយុ២១ឆ្នាំ យកអង្រែបុកស្រូវវាយទៅ​លើជនរងគ្រោះឈ្មោះ ជីម រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ (ត្រូវជាពូថ្លៃ) បណ្តាលឲ្យបែកក្បាល។

មូលហេតុ បណ្តាលពីផឹកស្រាទាស់ពាក្យសម្តីគ្នា។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ​៕

Loading...