ព័ត៌មានជាតិ

ប្រពន្ធមិននៅ ចាប់រំលោភកូនឯង ជិតកន្លះឆ្នាំទើបបែកធ្លាយ…

ស្ទឹងត្រែង: នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវ: បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះម្នាក់ ត្រូវជាកូនបង្កើតនឹងជនសង្ស័យ ដោយ​រំលោភលើរូបនាងបានសម្រេចចំនួន២ដង រយ:ពេល៥ទៅ៦ខែកន្លងមកហើយ ខណ:ដែលម្តាយបង្កើតនាង ទៅលេងស្រុកកំណើតនៅខេត្តកំពង់ចាម។

ជនរងគ្រោះមានអាយុ១២ឆ្នាំ ​និងជនសង្សយ័មានឈ្មោះ គង់ ភារម្យ ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាឪពុកបង្កីតនឹងជនរងគ្រោះ ទាំង២នាក់ស្នាក់ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

បច្ចុប្បន្ន ជនសង្ស័យនិងជនរងគ្រោះ ត្រូវបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការសាកសួរចម្លើយ ទើបកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់