ព័ត៌មានជាតិ

អត់ចេះអស់សោះហ្មង!..

កំពត: កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការក្រុងកំពត នៅថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង៨ និង៤០ នាទី បានបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។

ជនសង្ស័យបានចំនួន៣នាក់ រួមមាន ទី១.ឈ្មោះ ជ្រឹម ដារិទ្ធ ភេទប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ។ ២.ឈ្មោះ ជ្រឹម កក្កដា ភេទប្រុស អាយុ ៣៤ ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ និងទី៣.ឈ្មោះ លាង សំអុល ភេទប្រុស អាយុ ២៧ ឆ្នាំ នៅភូមិអន្លុងក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក និងដកហូតថ្នាំញៀនបានចំនួន៧ កញ្ចប់(ធំ៤ កញ្ចប់ និងតូច៣កញ្ចប់)។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់