ព័ត៌មានជាតិ

កាប់ដើមឈើរលំសង្កត់លើខ្លួនឯង របួសធ្ងន់ស្រាល២នាក់!

រតនគិរី: លោកអនុសេនីយ៍ត្រី ជា សុខ នាយរងប៉ុស្តិ៍ភ្នំកុក បានប្រាប់ Post News ថា នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋបានទៅកាប់រលំដើមឈើ នៅចំណុចព្រៃសហគមន៍ភ្នំកុកព្រៅ បណ្តាលឲ្យរលំសង្កត់ខ្លួនឯង រងរបួសចំនួន២នាក់។
ជនរងគ្រោះមានឈ្មោះ សៀង ខាំវៀង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិព្រៅ បណ្តាលឲ្យបាក់ដៃខាងឆ្វេងចំនួន២កំណាត់ និងឈ្មោះ គុយ ភែងភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ បណ្តាលឲ្យរងរបួសស្រាល
អ្នកទាំង២ រស់នៅភូមិជាមួយគ្នាភូមិភ្នំកុកព្រៅ។

បច្ចុប្បន្ន ជនរងគ្រោះឈ្មោះ សៀង ខាំវៀង បានបញ្ជូនសង្រ្គោះទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕

មតិយោបល់