ព័ត៌មានជាតិ

បុកគេហើយរត់ មានអីគេដេញចាប់ពេញផ្លូវ!

ភ្នំពេញ: រថយន្តកូរ៉េមួយគ្រឿង បើកវ៉ាជែងកៀររថយន្តហាយឡែនឌ័រ បណ្តាលឲ្យរងការខូចខាត ហើយរថយន្តហាយឡែនឌ័រគេចជ្រុលកៀរម៉ូតូ២គ្រឿងទៀតរងការខូចខាតបន្ថែម ភ្លាមៗនោះរថយន្តបង្កព្យាយាមបើកគេចខ្លួន តែត្រូវរថយន្តរងគ្រោះដេញចាប់ពេញផ្លូវ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខមន្ទីរពេទ្យបញ្ញាស័ក្ក តាមបណ្តោយផ្លូវលេខ២៧១ កែងផ្លូវលេខ៣៧១ ក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-9569 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងខណ:មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-8320 ជិះដោយបុរស២នាក់ មកពីក្រោយវ៉ាខាងឆ្វេង ហើយក៏បានបត់ស្តាំមកផ្លូវលេខ៣៧១ទៅកើត ស្រាប់តែស្រាប់តែកៀររថយន្តហាយឡែនឌ័រ រងការខូចខាតធ្លាក់កាងខាងមុខ ហើយរថយន្តហាយឡែនឌ័របានកៀរម៉ូតូចំនួន២គ្រឿងបន្ត បណ្តាលឲ្យរងកាខូចខាតបន្តិចបន្តួច។

បន្ទាប់ពីបង្កគ្រោះថ្នាក់រួចហើយនោះ រថយន្តបង្កបានព្យាយាមបើករត់តែត្រូវរថយន្តរងគ្រោះដេញឃាត់បាន ភ្លាមនោះម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តហើយព្យាយាមរត់គេចខ្លួនទៀត ទើបម្ចាស់រថយន្តរងគ្រោះដេញចាប់បង្កកាភ្ញាក់ផ្អើលពេញផ្លូវ និងបង្កហិង្សាដាក់គ្នាផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើកាសម្របសម្រួលតែដោយសារភាគីទាំងសងខាងយកតែត្រូវរាងខ្លួនទើបសមត្ថកិច្ចជំនាញធ្វើកាវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកម៉ូតូទាំង២គ្រឿងដោយមិនមានរងការខូចខាតធ្ងន់ ហើយមិនចង់មានរឿងវែងឆ្ងាយ ក៏នាំគ្នាជិះចេញទៅបាត់ទៅ៕

មតិយោបល់