ព័ត៌មានជាតិ

លាន់ដូចរន្ទះ ងាកទៅខ្ទេចគ្មានសល់!..

ភ្នំពេញ: បុរសម្នាក់បើករថយន្តឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ពេញទំហឹង បណ្តាលឲ្យបោកថ្ទប់នឹងថ្នល់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលេខ៣១៥ កែងនឹងផ្លូវ៥៦៦ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2H-8987 បើកបរតាមផ្លូវលេខ៥៦៦ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានឆ្លងផ្លូវលេខ៣១៥ ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ 1A-9745 ជិះដោយបុរសម្នាក់តាមផ្លូវលេខ៣១៥ ទិសដៅពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យជនរងគ្រោះបោកផ្ទប់នឹងថ្នល់រងរបួសធ្ងន់ ត្រូវបានម្ចាស់រថយន្តបញ្ជូនជនរងគ្រោះតាមរម៉កម៉ូតូកង់បី ទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តនិងម៉ូតូរងកាខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់