ព័ត៌មានជាតិ

ស្រវឹងស្រាបើករថយន្តឆ្លងផ្លូវ ត្រូវម៉ូតូបុកដួលរងរបួសស្រាល!

ភ្នំពេញ: បុរសវយ័ចំណាស់ ម្នាក់បើករថយន្តឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុកចំពាក់កណ្តាលរថយន្ត​ បណ្តាលឲ្យរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ កែងនិងផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសវយ័ចំណាស់ស្រវឹងស្រាម្នាក់បើករថយន្តមួយគ្រឿងម៉ាកហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-1464 បើកបរតាមផ្លូវលេ២៥៧ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានឆ្លងផ្លូវលេខ១៨២ ខ្វះកាប្រងុប្រយត្ន័ក៏ត្រូវបានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1K-6035 ជិះដោយបុរសម្នាក់តាមផ្លូវលេខ១៨២ ទិសដៅពីលិចទៅកើត ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុករថយន្តចំពាក់កណ្តាលរថយន្តផ្នែកខាងស្តាំពេញទំហឹង បណ្តាលឲ្យដួលរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាមចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាជិតមួយម៉ោងនៅតែមិនត្រូវគ្នា ទើបសមត្ថកិច្ចសម្រេចចិត្តវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់