Post News Media ព័ត៌មានជាតិ មន្ត្រីអាវុធហ...

មន្ត្រីអាវុធហត្ថម្នាក់ ដេញបង្ក្រាបក្មេងទំនើង ត្រូវបក្ខពួកក្មេងទំនើងយកដំបងដែកវាយ រួចធាក់ម៉ូតូផ្តួលរបួសធ្ងន់!

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីអ្នកយកព័ត៌មាន Post News Media បានប្រាប់ថា មន្ត្រីអាវុធហត្ថខណ្ឌដូនពេញម្នាក់ បានរងរបួសធ្ងន់ធ្ងរដោយសន្លប់ស្ដូកស្ដឹង ដោយសារបក្ខពួកក្មេងទំនើងជិះម៉ូតូវាយនឹងដំបងដែក រួចធាក់ម៉ូតូផ្តួល។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីយប់ឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ជិតក្លឹបSpider តាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមអ្នកយកព័ត៌មាន ធ្វើការសាកសួរមន្ត្រីអាវុធហត្ថម្នាក់ទៀត បានឲ្យដឹងថា មុនពេលកើតហេតុគាត់និងមន្ត្រីអាវុធហត្ថខណ្ឌដូនពេញ ដែលស្លៀកពាក់ឯកសណ្ឋានស៊ីវិល ដូចគ្នា តែជនរងគ្រោះបានជិះម៉ូតូ VIVA ពណ៌ក្រហម ជួយដេញតាមចាប់ ក្រុមក្មេងទំនើង៣នាក់ ជិះម៉ូតូ២គ្រឿង ដោយម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាកស៊ុយសូគីនិច មិនចាំស្លាកលេខដូចគ្នា ត្រូវបានកម្លាំងអាវុធហត្ថជួយសហការគ្នាធ្វើការដេញតាមពីម្ដុំផ្លូវចំការដូង រហូតមកដល់ផ្លូវវេងស្រេង ជិតក្លឹប Spider ក៏ត្រូវបានបក្ខពួកជនសង្ស័យជិះម៉ូតូមកជិតហើយហូតដំបងដែកវាយទៅមន្ត្រីអាវុហត្ថនោះរួចធាក់ផ្តួល បណ្ដាលឲ្យដួលម៉ូតូអូសបោកផ្ទប់នឹងកង់បី ដែលចតនៅចិញ្ចើមផ្លូវ រងរបួសធ្ងន់បែកក្បាលសន្លប់ស្ដូកតែម្ដង ។

ចំណែកឯមន្ត្រីអាវុធហត្ថដែលរងគ្រោះត្រូវបានសមត្ថកិច្ចជួយលាងរបួសក្បាលតាមរបៀបសង្គ្រោះបឋមសិន តែនៅតែសន្លប់បាត់ស្មារតីដដែល មួយសន្ទុះក្រោយមកត្រូវបានសមត្ថកិច្ចក៏ទាក់ទងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនសួគ៌ា ដឹកទៅកាន់មន្ទីរពេទ្យតែម្ដង។

ភ្លាមៗនោះកម្លាំងអាវុធហត្ថបានដេញតាមជនសង្ស័យ ២នាក់ផ្សេងទៀត ជិះម៉ាកសង់ប៊ិចពាក់ខ្មៅ ពាក់ស្លាកលេខភ្នំពញ 1BF-8704 ខណ:ពេលឃើញអាវុធហត្ថក៏ភ័យជិះរត់ ទើបធ្វើការដេញស្ទាក់ចាប់ឃាត់សួរនាំតែម្ដង នៅមុខសាលាបឋមសិក្សាគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់នោះត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ នាំទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត៕

Loading...