Post News Media ព័ត៌មានជាតិ ថៅកែលក់ត្រី៣ន...

ថៅកែលក់ត្រី៣នាក់ ចោទកូនចៅដែលខ្វះកាយសម្បទាថា«លួចលុយ» តែឆែកមិនឃើញដាក់ច្រវ៉ាក់និងប្រើហិង្សាគ្មានប្រណី!

ភ្នំពេញ: ថៅកែលក់ត្រី ប្រុសស្រី៣នាក់ បានចោទបុរសម្នាក់ដែលជាកូនចៅរបស់ខ្លួនថាលួចលុយ៦លានរៀល តែឆែកឆេរអស់ហើយមិនឃើញ ក៏បានយកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថិកិច្ច តែសមត្ថកិច្ចមិនទទួលព្រោះគ្មានភស្តុតាង ក៏បានត្រឡប់ទៅកន្លែងវិញ ដោយបានអូសបុរសម្នាក់ដែលរងការចោទប្រកាន់នោះចូលទៅក្នុងផ្ទះ រួចចាក់ច្រវ៉ាក់ផ្អើលប្រជាពលរដ្ឋ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។

មុនពេលកើតហេតុថៅកែប្រុសស្រីជាជនជាតិវៀតណាម៣នាក់ បានបាត់លុយចំនួន៦លានរៀល ក៏បានសង្ស័យហើយចោទបុរសម្នាក់ដែលខ្វះកាយសម្បទារគ្រប់គ្រាន់ ជាកូនចៅរបស់ខ្លួននោះថា លួចលុយនោះ តែឆែកឆេរក្នុងខ្លួនអស់គ្រប់កន្លែងហើយតែមិនឃើញ ក៏នាំខ្លួនបុរសម្នាក់នោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ច តែសមត្ថកិច្ចមិនទទួលព្រោះគ្មានភស្តុតាងគ្រប់គ្រាន់ ហើយពេលត្រឡប់មកពីប៉ុស្តិ៍វិញ មកដល់កន្លែងចិញ្ចឹមត្រីរបស់ថៅកែប្រុសស្រី៣នាក់នោះ ក៏អូសបុរសម្នាក់ដែលរងការចោទប្រកាន់ថាលួចលុយចំនួន៦លានរៀលនោះចូលក្នុងចាក់ច្រវ៉ាក់ហើយយកច្រវ៉ាក់វាយទៅលើបុរសនោះស្រែកផ្អើលប្រជាពលរដ្ឋនឹងឪពុកម្តាយរបស់ជនរងគ្រោះ ចូលទៅជួយ តែថៅកែប្រុសស្រី៣នាក់នោះបាននិយាយមកថា«បើអ្នកណាហ៊ានចូល វាយអ្នកនោះ» ហើយក៏ប្រជាពលរដ្ឋក៏ដូចជាឪពុកម្តាយទៅប្តឹងសមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួននឹងរំដោះជនរងគ្រោះដែលខ្វះកាយសម្បទាគ្រប់គ្រាន់នោះយកទៅមន្ទីរពេទ្យ។ ចំណែកថៅកែប្រុសស្រី៣នាក់នោះ ឃើញសមត្ថកិច្ចមក រត់គេចខ្លួនបាត់ស្រមោលឈឹង ។

ជនសង្ស័យជាថៅកែប្រុសស្រី៣នាក់នៅកន្លែងចិញ្ចឹមត្រីនោះគេស្គាល់ទី១ឈ្មោះ ប៊ែរ ទី២ ឈ្មោះ មាំង ទី៣ ឈ្មោះ ឡេ ជាជនជាតិវៀតណាមទាំង៣នាក់ ។ចំណែកជងរងគ្រោះមានឈ្មោះមានអាយុ២៧ឆ្នាំ មុខរបរកម្មករកន្លែងចិញ្ចឹមត្រី ជនជាតិវៀតណាម។

ក្រោយកើតហេតុ ភាគីប្រជាពលរដ្ឋនិងឪពុកម្តាយជនដែលត្រូវគេចោទថាលួចលុយ និងទទួលរងនូវអំពើហិង្សារខាងលើ បានមកដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនយកមកដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...