ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកបុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម!

ក្រចេះ: នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បើកបុកថ្មើរជើង ក្នុងទិសដៅស្របគ្នា ពីលិចទៅកើត បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅត្រង់ចំណុចភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
ជនរងគ្រោះមានឈ្មោះ ធឿន ញ៉េង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ(ស្លាប់)។ ចំណែកម្ចាស់រថយន្តបង្កពុំស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុបានបើករថយន្តគេចខ្លួនបាត់ស្រមោល។
រីឯសាកសពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់