Post News Media ព័ត៌មានជាតិ អុញនោះ! អ្នកញ...

អុញនោះ! អ្នកញៀនល្បែងភ្នាល់បាល់ជិត២០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន!

ភ្នំពេញ: នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃក្រសួងមហាផ្ទៃបានចុះបង្ក្រាប និងឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន១៩នាក់ ព្រមទាំងដកហូតបានរថយន្ត១គ្រឿង ពាក់ព័ន្ធនឹងល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ិនធឺណេត២កន្លែង នៅខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វារ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះមានឈ្មោះ សុខ ចាន់ធី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅទីតាំងកើតហេតុ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងនាំមកអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង ដោះស្រាយបន្តតាមផ្លូវច្បាប់៕

Loading...