ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកបុរសវិកលចរឹតម្នាក់ ស្លាប់យ៉ាងរន្ធត់!

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តមិនចាំម៉ាកបុកអ្នកថ្មើរជើង បណ្តាលឲ្យស្លាប់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងកាលពីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥៧ ចន្លោះគីឡូម៉ែត្រលេខ១៤-១៥ ក្រុមទី១ ក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ តេង ម៉េង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់។ ចំណែករថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ រួចប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់