ព័ត៌មានជាតិ

ឃ្លីច ពន្លះឌ្រីមពេញទំហឹង របួសធ្ងន់២នាក់ នៅពោធិ៍សាត់

ពោធិ៍សាត់: នៅថ្ងៃទី៣​ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង​១៥នាទីល្ងាច​ មានករណីគ្រោះថ្នាក់ចរារចណ៍មួយបានកើតឡើង​ រវាងម៉ូតូឃ្លីច បើកបុកម៉ូតូហុងដាឌ្រីម​ ក្នុងទិសដៅខ្វែងគ្នា​ បណ្តាលឲ្យម្ចាស់ម៉ូតូឌ្រីមនិងអ្នករួមដំណើរ​រងរបួសធ្ងន់ នៅចន្លោះគីឡូម៉ែត្រលេខ១៩៥-១៩៦ ឃុំស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ ភី នី ​ភេប្រុស អាយុ៣២ឆ្នាំ(របួសធ្ងន់) និងអ្នករួមដំណើរម្នាក់ពុំស្គាល់អត្តសញ្ញាណនោះទេ(របួសធ្ងន់) បើកម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1D-8593 ទាំង២នាក់ស្នាក់នៅភូមិក្រពើរោទ៍​ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកជនបង្កមានឈ្មោះ វ៉ាន់ ឈឿន ភេទប្រុស អាយុ២៨ឆ្នាំ បើកម៉ូតូម៉ាកឃ្លីច​ ពណ៌ស គ្នានស្លាកលេខ ស្នាក់នៅភូមិកាប់ក្រឡាញ់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក​ នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះបញ្ជូទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត៕

មតិយោបល់